Home » People & Blogs » រាសី ឆ្នាំច

រាសី ឆ្នាំច

Written By Khuon Phearit on Wednesday, Nov 23, 2016 | 08:49 PM

 
រាសី​ស្រុតចុះ​នៅ​ថ្ងៃ​នេះ ​ក្តី​សង្ឃឹមឬ​ការ​ប្រាថ្នា​អ្វី​មួយ​តែង​មិន​ឆ្លើយតប​ដូច​សេចក្តីប្រាថ្នា​ទេ​ពោល​គឺ​មាន​ការ​ខកបំណង​ច្រើនជាង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​លាភ​ហេង​មានការ​ខ្សត់ខ្សោយ​ដូច្នេះ​មិន​គប្បី​មានការ​លោភលន់​ចង់​ចំណេញ​ច្រើន​ទ្បើយ​ប្រយ័ត្ន​បាន​បាតដៃ​ទទេ​វិល​ត្រទ្បប់មកផ្ទះ​វិញ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​បញ្ហា​ប្រទាំង​ប្រទើស​និង​រឿង​រាវ​យាយី​ច្រើន​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ មាន​ភាព​សោះកក្រោះ​ដោយសារ​ម្នាក់ៗ​មិនសូវ​បាន​យកចិត្តទុកដាក់​ចំពោះ​គ្នា​ប៉ុន្មាន​ទេ​៕ ឆ្នាំនេះ អាយុ១១ឆ្នាំធាតុដី ២៣ធាតុភ្លើង ៣៥ធាតុទឹក ៤៧ធាតុមាស ៥៩ធាតុឈើ ៧១ធាតុដី ៨៣ធាតុភ្លើង ៩៥ធាតុទឹក ឆ្នាំនេះចត្រូវតមបុណ្យខ្មោច ចិនបើថាឆ្នាំរោង និងឆ្នាំឆ្លូវ កុំទៅ បើទៅចេញពីផ្ទះផ្លូវផ្សេង ពេលមកផ្ទះត្រូវរកផ្លូវផ្សឹង មុននិងចូលផ្ទះឲ្យប្រពន្ធកូន ដុតក្រដាស់សែន ព្រោះឆ្នាំនេះអត់លើកខែ ដុត១២សន្លឹករួចដើរកន្លងភ្លើង មុនចូលបន្ទប់យកផ្កាម្លិះ ផ្កាកន្ទឹម ឬផ្កាឈូកលប់មុខបន្តិចសិនបាំចូល វាសុខសប្បាយហើយ ហើយម៉ោង៧ ៩ ១១ ៣ កុំដើរយប់ ព្រោះវាអាចជួបគ្រោះថ្នាក់ចរាចរណ៍ ឬក៏ចោរប្លន់ ប្រសិនជាម៉ែឪ ឆ្នាំខាល និងវក ប្រយ័ត្នសុខភាពគាត់ផង ៕